សពស្ត្រី​បារាំង​ម្នាក់​អណ្តែត​ទឹក​ក្នុង​ក្រុង​កំពត

កំពតៈ ស្រ្តី​ទេសចរ​ជន​ជាតិ​បារំាង​ម្នាក់ ត្រូវ​គេ​ប្រទះ​ឃើញ​ស្លាប់​អណ្តែត​ទឹក​ទាំង​អាក្រាត​កាយ​ក្នុង​ព្រែក​ក្នុង ទីក្រុង​កំពត កាល​ពី​ថ្ងៃ​អាទិត្យ ដោយ​ស្នាម​វាយ​ប្រហារ​បែក​លលាដ៍​ ករណី​នេះ​ត្រូវ​បាន​សង្ស័យ​ថា ជា​រឿង​ឃាតកម្ម។

លោក អ៊ិន ជីវ៉ា ស្នង​ការ​រង​នគរបាល​ខេត្ត​កំពត បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ពី​ម្សិល​មិញ​ថា ជន​រងគ្រោះ​ឈ្មោះ Begni Ophelie ជា​ទេសចរ​ជន​ជាតិ​បារំាង ត្រូវ​គេ​ប្រទះ​ឃើញ​ស្លាប់​អណ្តែត​នៅ​ក្នុង​ព្រែក​មួយ ក្នុង​ក្រុង​កំពត។

លោក ជីវ៉ា ថ្លែង​ថា៖ «យើង​មិនទាន់​ដឹង​ថា​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​នាង​ទេ»។ លោក​ថា ​សាក​សព​នាង​បាន​ដឹក​ចេញពី​ក្រុង កំពត​មក​កាន់​មន្ទីរ​ពេទ្យ​កាល់​ម៉ែត ក្នុង​រាជធានី​ភ្នំពេញ បន្ទាប់​ពី​ខាង​ជំនាញ​ធ្វើ​កោសល្យ​វិច័យ​រួច។

មន្រ្តី​នគរបាល​ម្នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ ដែល​បាន​ពិនិត្យ​សាក​សព​ផ្ទាល់​ប្រាប់​ថា កន្លែង​ធ្វើ​ឃាត​នាង​នេះ​គេ​មិន​ទាន់​ដឹង​នៅ​ឡើយ ប៉ុន្តែ​សព​បាន​អណ្តែត​តាម​ព្រែក ដោយ​មាន​ស្នាម​វាយ​ត្រង់​ថ្ងាស និង​បែក​លលាដ៍​ក្បាល​ធ្លាយ​ខួរ​មក​ក្រៅ។ លោក​បន្ត​ថា៖ «តាម​ការ​សន្និដ្ឋាន យើង​សង្ស័យ​ថា ជា​ករណី​ឃាតកម្ម»។

Ophelie និង​មិត្តភក្តិ​នាង​បាន​ចូល​ស្នាក់​នៅ​ផ្ទះ​សំណាក់ Les Manquiers នៅ​កំពត កាល​ពី​ថ្ងៃ​ទី៤ កុម្ភៈ ជា​ភ្ញៀវ​ទេសចរ ហើយ​ត្រូវ​ចាក​ចេញ​វិញ​នៅ​ថ្ងៃ​អាទិត្យ។ នេះ​បើ​តាម អ្នកស្រី ទូច សំភា អ្នក​គ្រប់​គ្រង​ផ្ទះ​សំណាក់​អះ​អាង។

អ្នកស្រី សំភា ថ្លែង​ថា ​នៅល្ងាច​ថ្ងៃ​សៅរ៍​ម៉ោង​ប្រមាណ​ជិត​៥ Ophelie អាយុ​២៥​ឆ្នាំ បាន​យក​កង់​មួយ​ជិះ​ចេញ​តែ​ម្នាក់​ឯង បាត់​រហូត​ដល់​គេ​ប្រទះ​ឃើញ​សព។

អ្នកស្រី សំភា ប្រាប់​ថាមិត្ត​ភក្តិ​នាង​និង​បុគ្គលិក​ផ្ទះ​សំណាក់​​បាន​រាយ​ការណ៍​ទៅ​ នគរបាល អំពី​ការ​បាត់​ខ្លួន​នាង​នៅ​ម៉ោង​៩​ព្រឹក​ថ្ងៃ​អាទិត្យ ហើយ​បាន​នាំ​គ្នា​ដើរ​រក​ពេញ​ក្រុង​និង​ជិះ​ទូក​ស្វែង​រកផង។

Ophelie និង​មិត្តភក្តិ​នាង​បាន​ចូល​មក​ដល់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី​១៥ ខែ​មករា ហើយ​គ្រោង​នឹង​ត្រឡប់​ទៅ​ប្រទេស​បារាំង​វិញ​នៅ​ថ្ងៃ​ព្រហស្បតិ៍ សប្ដាហ៍​នេះ។

លោកស្រីថ្លែងថា សាក​សព​អាក្រាត​នោះ​ត្រូវ​ប្រទះ​ឃើញ​ដេក​ផ្កាប់​មុខ​នៅ​លើ​ព្រែក ប្រហែល​៥​គីឡូ​ម៉ែត្រ ពី​​ផ្ទះ​សំណាក់។

លោកស្រីបន្ត​ថា​៖ «ខ្ញុំ​មិន​បាន​ឃើញ​ផ្ទាល់​ទេ ​ប៉ុន្តែ​បុគ្គលិក​ខ្ញុំ​បាន​ប្រាប់​ថា នាង​ត្រូវ​បាន​គេ​ធ្វើ​ឃាត​យ៉ាង​អាក្រក់​គួរឲ្យ​ខ្លាច»។

មន្ត្រីស្ថានទូត​បារាំង​ប្រ​ចាំ​នៅ​កម្ពុជា​នៅ​ពេល​ទាក់​ទង់​សួរ​ពី​ល្ងាច​ មិញ​បាន ​តប​ថា ស្ថានទូត​បាន​ទទួល​ព័ត៌មាន​នេះ​ពី​ខាង​អាជ្ញាធរ​កម្ពុជា​ហើយ ហើយ​ថា ​ខាង​ស្ថានទូត​​នឹង​ចាត់​វិ​ធាន​ការ​​ស្រាវ​ជ្រាវ​ករណី​នេះ៕

Advertisements

About phangborey

I am a student in Don Bosco Vocational Center Kep,i study social communication and journalism. I live in kepcity, i'm from kampot province.
This entry was posted in កម្ពុជា, កំពត, នារី, ពត័មាន, សង្គម, ស្រ្តី, cambodia, kmer news. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s