ទោះបីជាភ្លៀងកំពុងធ្លាក់ខ្លាំង ក៏មានប្រជាពលរដ្ឋ នៅឈរគោរពព្រះវិញ្ញាណក្ខន្ធព្រះមហាវីរក្ស

Click to visit the original post

ភ្នំពេញ៖ មន្រ្តីសាលារាជធានីភ្នំពេញ បានថ្លែង នៅវេលាម៉ោង៩យប់ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១២នេះថា ទោះបីជា មេឃកំពុង តែធ្លាក់ភ្លៀងខ្លាំង ក៏នៅតែមានប្រជាពលរដ្ឋ មួយចំនួន នៅឈរខាងមុខ ព្រះបរមរាជវាំង ដើម្បីសម្តែងនូវភាពកតញ្ញូធម៌ និងចូលរួមគោរព ព្រះវិញ្ញាណក្ខន្ធ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ជាតិខ្មែរ ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ។នាយកទីចាក់ការរដ្ឋបាល និងជាអ្នកនាំពាក្យ សាលារាជាធានីភ្នំពេញ លោកឡុង ឌីម៉ង់ បានឲ្យដឹងថា តាមសេចក្តីរាយការណ៍ ពីអាជ្ញាធរនៅមុខ ព្រះបរមរាជវាំងបានឲ្យដែរដឹងថា បើទោះបីជា មេឃកំពុង ភ្លៀងក៏ដោយ ក៏នៅតែមានប្រជាពលរដ្ឋ ចូលរួម គោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមសព ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ប៉ុន្តែគ្រាន់តែមានចំនួនតិចជាង ពេលធម្មតាបន្តិច ។

លោក ឡុង ឌីម៉ង់ បានបន្តថា ខណៈមេឃកំពុងភ្លៀងនេះ មានប្រជាពលរដ្ឋ ខ្លះបានរត់រកកន្លែង ជ្រកភ្លៀងតាមលទ្ធភាព ដែលអាចជ្រកភ្លៀងបាន ហើយមានអ្នកខ្លះ មិនព្រមទៅណានោះទេ គឺបន្តឈរក្រោមដំណក់ទឹកភ្លៀង នៅមុខព្រះបរមរាជវាំង ដើម្បីសម្តែងពីភាពកតញ្ញូធម៌ របស់ខ្លួន ចំពោះព្រះវិញ្ញាណក្ខន្ធ អតីតព្រះមហាវីរក្សត្រ។

សូមបញ្ជាក់ថាព្រះភិរុណ បានធ្លាក់ចុះនៅរាជធានីភ្នំពេញ ចាប់តាំងពីម៉ោង៧:១០នាទី យប់ថ្ងៃទី២២ ខែតុលានេះ ម្តងរលឹមព្រិចៗ និងម្តងខ្លាំង ហើយគិតត្រឹមម៉ោង ៩និង២០នាទីនេះ មេឃនៅតែបន្តភ្លៀងឥតឈប់ឈរ ៕

Advertisements

About phangborey

I am a student in Don Bosco Vocational Center Kep,i study social communication and journalism. I live in kepcity, i'm from kampot province.
This entry was posted in កម្ពុជា, សង្គម, សន្តិសុខ, kmer news. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s