សាលាអន្ដរជាតិ ហ្វ្រេដហ្វត ចេញវិធានការការពារ ចំពោះការរីករាលដាល នៃមេរោគ Enterovirus-71 (EV-71) ដល់សិស្ស

ភ្នំពេញៈ សាលាអន្ដរជាតិ ហ្វ្រេដហ្វត នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១២ បានប្រកាសចេញ នូវវិធានការមួយចំនួន ដើម្បីទប់ស្គាត់ ការរីករាលដាល នៃមេរោគ មេរោគ Enterovirus-71 (EV-71) ជាប្រភេទជំងឺ ដែលធ្លាប់ឃើញកើតមានឡើង នៅប្រទេសវៀតណាម ចិន សាំងហ្គាពួរ និងកូរ៉េ ជាដើម និងធ្លាប់កើត បន្តិចបន្តួច នៅប្រទេសកម្ពុជាកន្លងមកដែរ។

រោគសញ្ញានៃជំងឺ Enterovirus-71 (EV-71) តាមការអង្កេតថ្មីៗ បានបង្ហាញថា ជំងឺដែលបង្ករឡើង ដោយមេរោគ Enterovirus-71 (EV-71) ច្រើន កើតនៅលើកុមារអាយុក្រោម ៥ឆ្នាំ ដោយរោគសញ្ញាដំបូង នៃជំងឺនេះ គឺពងបែកដៃជើង និងមាត់ ជាទូទៅចាប់ផ្ដើមឡើង ដោយមានអាការៈ ក្ដៅខ្លួនខ្លាំង ទទួលទានអាហារមិនបាន អស់កំលាំង និងឈឺបំពង់ក ហើយស្បែកចាប់ផ្ដើម មានកន្ទួលរមាស់ ឡើងស្នាមក្រហមអុចៗលើដៃ ជើង និងលើគូទជាដើម។

ចំណែករោគសញ្ញាធ្ងន់ធ្ងរ នៃជំងឺនេះមានដូចជា ពិបាកដកដង្ហើម សន្លឹម ទន់អវយវៈ និងប្រកាច់ជាដើម ជាហេតុនាំឱ្យសាលា កំណត់នូវ វិធានការការពារជាបន្ទាន់ ដើម្បីទប់ស្កាត់ទាន់ពេលវេលាដូចជា មិនអនុញ្ញាតឱ្យសិស្ស ចូលក្នុងបរិវេណសាលា ប្រសិនបើមានរោគសញ្ញា លេចចេញដូចបានជម្រាបជូនខាងលើ និងមានកំដៅឡើងលើសពី ៣៧អង្សាសេ។ អាណាព្យាបាល ត្រូវដាក់ដបទឹក សម្រាប់បុត្រ របស់លោកអ្នក ដោយផ្ទាល់ និងត្រូវបិទឈ្មោះ នៅលើដបទឹក យកមកសាលា ដើម្បីឱ្យបុត្រលោកអ្នកទទួលទាន ជាប្រចាំ។

អាណាព្យាបាល ត្រូវនាំបុត្រលោកអ្នកទៅមន្ទីពេទ្យជាបន្ទាន់ ប្រសិនបើបុត្រលោកអ្នក មានលេចចេញនូវ រោគសញ្ញាដូចបានជម្រាបជូនខាងលើ ដោយមិនត្រូវនាំមកសាលាឡើយ រហូតដល់មានលទ្ធផលវិភាគរោគសញ្ញា ពីមន្ទីរពេទ្យជាមុនសិន។ សិស្សទាំងអស់ ត្រូវលាងដៃ និងសាប៊ូជាចាំបាច់ មុនពេលចូលក្នុងបរិវេណសាលា និងក្រោយពីត្រឡប់ពីសាលាទៅផ្ទះវិញ។ បុគ្គលិក លោកគ្រូ អ្នកគ្រូ មាតាបិតា និងគ្រប់ភ្ញៀវទាំងអស់ នឹងមិនអនុញ្ញាតឱ្យចូលក្នុងបរិវេណសាលា ប្រសិនបើលេចចេញនូវរោគសញ្ញាគួរឱ្យសង្ស័យ និងមានកំដៅឡើង លើសពី ៣៧អង្សាសេ៕

Looking Today

Advertisements

About phangborey

I am a student in Don Bosco Vocational Center Kep,i study social communication and journalism. I live in kepcity, i'm from kampot province.
This entry was posted in កម្ពុជា, កុម៉ារ, ចំណេះដឹង, ពត័មាន, ភ្នំពេញ, សង្គម, សន្តិសុខ, សុខភាព, cambodia, Don Bosco, donbosco kep, facebook, kmer news. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s