គន្លឹះ ២០ម្យ៉ាងសំរាប់​ ជួយអ្នកក្នុងការ បញ្ឈប់ការជក់បារី យ៉ាងមានប្រសិទ្ធភាព

ជាទូទៅមនុស្សនៅលើពិភពលោកពេញនិយមជួកបារី ជាពិសេសប្រុសៗដែលគិតថាណេះគឺជាភាពសង្ហាររបស់គេ ក៏ប៉ុន្តែក៏មាន អ្នកអ្នកមួយចំនួនយល់ដឹងពីសុខភាពនឹងផលប៉ះពាល់នៃបារី ហើបានផ្តាច់បារីទៀតផង ក៏ប៉ុន្តែការផ្តាច់បារីគឺមិនបានទាំងអស់នោះទេ គឺមានមនុស្សមួយចំនួនប៉ុនោះដែល ទទួលជោគជ័យមែនទែន ក្នុងការបញ្ឈប់ការជក់បារីតាម យុទ្ឋសាស្ត្រខាងក្រោមនេះ ។ ប៉ុន្តែ អ្នកមិនគួរសាកល្បង ឬ អនុវត្តវាព្រមគ្នាទាំងអស់ ក្នុងពេលតែមួយនោះទេ ។ ជ្រើសរើសតែ ៣ ឬ ៤ (កុំច្រើនជាងនេះ), ដើម្បីចាប់ផ្តើម រួចបន្ថែម ១ ឬ ២ ក្នុងមួយថ្ងៃៗ ! សូមជូនពរមានសំណាងល្អ និង អាចសំរេចគោលបំណង ក្នុងការបញ្ឈប់ការជក់បារី ។

1. កុំជក់បារីក្នុងឡាន

2. បដិសេធចំពោះបារី របស់អ្នកដទៃដែលអោយអ្នកជក់

3. កុំជក់បារីមុនពេលទទួលទានអាហារពេលព្រឹក

4. ទិញបារីម្តង តែមួយកញ្ចប់បានហើយ

5. ទិញបារីណាដែលក្នុងមួយកញ្ចប់មានចំនួនតែ ១០ ដើម, មិនមែន ២០ ដើមនោះទេ

6. ឆ្លាស់ម៉ាកបារី, មិនមែនជក់តែបារីដែលអ្នកចូលចិត្តនោះទេ

7. មុនពេលអុជបារី, សូមធ្វើការរាប់ ១, ២, ៣, ៤, ៥, ៦, ៧, ៨, ៩, ១០ …

8. មុនពេលជក់បារីមួយដើមៗ, ត្រូវទុកកញ្ចប់បារីដែលនៅសល់នៅបន្ទប់ ឬ កន្លែងផ្សេងដែលឆ្ងាយពីអ្នក

9. នៅពេលអស់បារី, មិនត្រូវខ្ចី ឬ សុំពីមិត្តភក្តិ និង អ្នកដទៃឡើយ

10. បន្ទាប់ពីស្រូបផ្សែងបារីបានមួយខ្សឹត, ត្រូវដាក់បារីចុះក្រោមមួយដង

11. កុំជក់បារីនៅក្រៅផ្ទះ ឬ កន្លែងសាធារណៈ

12. កុំជក់បារីនៅលើគ្រែគេង

13. កុំជក់បារីក្នុងផ្ទះ

14. ឈប់ជក់បារីនៅពេលមានការងារធ្វើ

15. កុំយកដែកកេស ឬ ឈើគូសតាមខ្លួនអោយសោះ

16. ឈប់ជក់បារីមុនពេលទៅដល់កន្លែងណាមួយដែលអ្នកចង់ទៅ

17. បន្ទាប់ពីទទួលទានអាហាររួច, កុំជក់បារីរហូតដល់អ្នកងើបចេញពីតុអាហារ

18. កុំជក់បារី នៅពេលអ្នកចង់បន្ធូរអារម្មណ៍ជាមួយនឹងស្រា ឬ គ្រឿងស្រវឹងដទៃទៀត

19. ជក់បារី នៅពេលដែលអ្នកមានអារម្មណ៍មិនសូវសុខតែប៉ុណ្ណោះ

20. ដាក់កៅស៊ូកង ឬ ជ័រកៅស៊ូក្នុងកញ្ចប់បារី ដើម្បីរំលឹកខ្លួនឯងថា បារីធ្វើមកពីកៅស៊ូនេះឯង ។

ផលប្រយោជន៍បន្ទាប់ពីការឈប់ជក់បារី

តើមានប្រយោជន៍អ្វីខ្លះបន្ទាប់ពីអ្នកសំរេចចិត្ត និង បញ្ឈប់ការជក់បារី? ខាងក្រោមជាលទ្ធផល និង អត្ថប្រយោជន៍ដែលអ្នកនឹងទទួលបាន ៖

• ត្រឹមតែ ២០ នាទីប៉ុណ្ណោះ, សម្ពាធឈាម និង ចង្វាក់បេះដូងរបស់អ្នកអាចធ្លាក់ចុះមកជិតកំរិតធម្មតាវិញបាន

• បន្ទាប់ពីការឈប់ជក់បារីបាន ២ ម៉ោង, ចរន្តខ្យល់រត់ក្នុងសួតត្រូវបានសំរាក, អ្នកអាចដកដង្ហើមបានស្រួល និង ធ្វើអោយសួតរបស់អ្នកអាចផ្ទុកខ្យល់បានច្រើនដូចធម្មតាវិញ ។

• ត្រឹមតែ ៨ ម៉ោងបន្ទាប់ពីការឈប់ជក់បារី, កំរិតកាបូនម៉ូណូអុកស៊ីត (carbon monoxide) នឹងត្រូវធ្លាក់ចុះមកកំរិតធម្មតា ព្រមទាំងបង្កើនកំរិតអុកស៊ីសែន (oxygen) បានខ្ពស់ដូចពីមុនវិញ ។

• ត្រឹមតែ ២៤ ម៉ោងបន្ទាប់ពីការឈប់ជក់បារី, អត្រាប្រឈមមុខ ទៅនឹងជំងឺគាំងបេះដូង (heart attack) ត្រូវបានកាត់ បន្ថយភ្លាមៗ ។

• ត្រឹមតែ ៤៨ ម៉ោងបន្ទាប់ពីការឈប់ជក់បារី, សរសៃវិញ្ញាណដែលខូចខាត ចាប់ផ្តើមដុះរីកលូតលាស់ឡើងវិញ, អារម្មណ៍នៃការ ដឹងក្លិន និង រសជាតិនៃអាហារ ចាប់ផ្តើមខ្លាំងឡើងៗ រហូតដល់កំរិតធម្មតាវិញ ។

• ក្នុងរយៈពេលពី ១ ទៅ ៣ ខែបន្ទាប់ពីការឈប់ជក់បារី, ចរន្តឈាមរត់បានយ៉ាងល្អប្រសើរ, តួនាទីរបស់សួតក៏ដូចគ្នាដែរ ។

• ក្នុងរយៈពេលពី ៥ ឆ្នាំបន្ទាប់ពីការឈប់ជក់បារី, ការប្រឈមមុខទៅ នឹងជំងឺមហារីកសួត (lung cancer) ត្រូវបានកាត់បន្ថយ ចំនួនជាងពាក់កណ្តាល ។

• ក្នុងរយៈពេលពី ១០ ឆ្នាំបន្ទាប់ពីការឈប់ជក់បារី, ការប្រឈមមុខទៅនឹង

ជំងឺមហារីកសួតត្រឡប់មករក ភាពធម្មតាដូច មនុស្សទូទៅ វិញ ។

ជួយខ្លួនឯងក្នុងការបញ្ឈប់ការជក់បារី

មនុស្សជាច្រើនយល់ឃើញថា ប្រសិនបើមានជំនួយ គេពិតជាចង់ និង អាចបញ្ឈប់ការជក់បារីបាន ។ អ្នកធ្លាប់មានបទពិសោធន៍ ជក់បារីជាច្រើនឆ្នាំភាគច្រើនបានយល់ស្រប ហើយនិយាយថា ខ្ញុំក៏ចង់បញ្ឈប់ការជក់បារីដែរ ប្រសិនបើវាមានផលល្អ ចំពោះសុខភាពខ្ញុំ, គ្រួសារខ្ញុំ និង សង្គមជាតិរបស់ខ្ញុំ ។ ដើម្បីឈប់ជក់បារីបាន, មនុស្សមួយភាគធំបាន ជ្រើសរើសវិធីសាស្ត្រ ដូចខាងក្រោម ៖

• ប្រើប្រាស់ស្ករកៅស៊ូទំពារបញ្ឈប់ការជក់បារី

• ប្រើកៅអៀកបិទស្បែក (skin patches)

• ការសណ្តំ (hypnosis)

• ការចាក់ម្ជុលវិទ្យាសាស្ត្រ (acupuncture)

• ទៅគ្លីនិកដែលមានជំនាញព្យាបាលអ្នកចង់បញ្ឈប់ការជក់បារី … ។ ល ។

www.lookingtoday.com

Advertisements

About phangborey

I am a student in Don Bosco Vocational Center Kep,i study social communication and journalism. I live in kepcity, i'm from kampot province.
This entry was posted in កម្ពុជា, ចំណេះដឹង, បារី, ពត័មាន, យុវវ័យ, សង្គម, សន្តិសុខ, សុខភាព, cambodia, Don Bosco, donbosco kep, kmer news. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s