តើសេចក្តីពិតជាអ្វី?……………

សេចក្តីពិត៖ 

មនុស្សយើងគ្រប់ៗរូបនៅលើពិភពលោកទាំងមូល ម្នាក់ៗតែងតែមានចិត្តភូតភរកុហកបោកប្រាស  និយាយពាក្យមិនពិតលាក់បំបាំងនូវការពិតធ្វើអោយការពិតក្លាយទៅជាការបោកប្រាស់។ក៍ប៉ុន្តែផ្ទុយទៅវិញក៏មានមនុស្សដែលមានភាពស្មោះត្រង់មួយចំនួន  បង្ហាញនៅអាកប្បកិរិយាទន់ភ្លន់ ស្មោះត្រង់មិនភូតកុហក ដោយហ៊ាននិយាយបង្ហាញនូវការពិតមិនបន្លើសឬលាក់កំបាំងឡើយ។

ស្គាល់សេចក្តីពិតបានតាមរយៈ៖

ពាក្យសំដី ( ពោលគឺមិនមនិយាយកុហក)

មានភាពស្មោះត្រង់(មានទំនួលខុសត្រូវគ្រប់បែបយ៉ាងចំពោះសេចក្តីពិតហ៊ាននិយាយប្រាប់នូវការពិត)

គុណសម្បត្តិសេចក្តីពិត

សេចក្តីពិត មានចំពោះមនុស្សដែលមានភាពស្មោះត្រង់ហ៊ានទទួលនូវអ្វីដែលជាការពិតហ៊ានប្រឈមមុខទៅនិងបញ្ហាគ្រប់បែបយ៉ាង ដោយខ្លនបានដឹងនូវការពិត ប្រសិនបើមុនស្សម្នាក់ៗមិនចេះកុហក មិនចេះឡាក់កំបាំង នូវរឿងរាវផ្សេងៗ។ ឧទាហរណ៍៖ ភាពជាអ្នកការសែតគឺ ត្រុវតាំងខ្លួនជាមនុស្ស ស្មោះត្រង់ ដែលយកតែអ្វីដែលជាការពិត ទៅផ្សព្វផ្សាយតែប៉ុនោះ គឺមិនត្រូយកនូវរឿងមិនពិតដែលខ្លួនបានដឹងខ្លះៗនិងសរសេរបន្ថែម ដើម្បីបានពត៌មានយកទៅបង្ហាញគេ ដើម្បីសំរេចនូវកិច្ចការងារល្អរបស់ខ្លួននោះទេ។ ពោលគឺត្រូវយកនូវព៍ត័មាន នៅហេតុការណ៍ដែលបិតជាក់ស្តែង ដែលយើងបានដឹងច្បាស់ ឃើញជាក់និងភ្នែក ហើយយើងពាំនាំនូវ ព្រិត្តិការណ៍នោះទាំងស្រុងដោយគ្មានបំភ្លៃ ពាក្យពេជ្យណាមួយ ឬសកម្មណាមួយដែលយើងបាន ដឹងបានឃើញបានស្តាប់តែប៉ុនោះ។ កាលបើយើងគោរព នឹងធ្វើតាមនូវគោលខាងលើនេះ នោះយើងក្លាយខ្លួនជាមនុស្សល្អ មានទំនួលខុសត្រូវ និយាយរួមគឺមានសេចក្តីពិតនៅក្នុងខ្លួន ហើយចាមនុស្សល្អក្នុងសង្គម។

គុណវិបត្តិនៃសេចក្តីពិត៖

 មនុស្សគ្រប់រូតែងតែមានការលាក់កំបាំងនូវរឿងរ៉ាវខ្លះរបស់ខ្លួនមួយចំនួន វាជាការពិតណាស់ មានរឿងមួយចំនួនដែលយើងលាតត្រដាងប្រាប់នូវការពិតដល់អ្នកដ៏ទៃគឺហាក់ដូចជា រឿងនោះគ្មាននៅអាថ៏កំបាំងតទៅទៀតនោះទេ ជួនកាល ការពិតនោះអាចធ្វើអោយមាន ភាពប៉ះពាល់ដល់ខ្លួននាំមកនួវសេចក្តីវិនាស ខាតបង់នូវទ្រព្យសម្បត្តិផ្សេងៗនិងមានទុកទោស មកដល់ខ្លួនយើងឬដល់ក្រុមគ្រួសាយើង មកដល់សង្គមប្រទេសជាតិ របស់យើង ជាពិសេសមានពេលខ្លះអាចបាត់បង់ដល់ជីវិតថែមទៀតផងនិង ធ្វើអោយបាត់បង់នៅ ក្តីសង្ឃឹមយើង ។ ឧទាហរណ៍៖ មានគ្រួសារមួយ ដែលមានរឿងអាស្រូវនៅក្នុងគ្រួសារ ដោយមានកូនស្រីម្នាក់ ដែលជាសិស្សសាលា ទើបតែមានអាយុ ១៦ឆ្នាំហើយនាងបែរជា មានផ្ទៃពោះទៅវិញ បន្ទាប់មករឿងនេះក៏បានដឹងដល់ឪពុកម្តាយ របស់នាង សួរថាតើឪពុកម្តាយរបស់នាងហ៊ានយករឿងនេះទៅនិយាយប្រាប់គេដែររឺទេ ? គឺប្រកត់ជាអត់ទេព្រោះថានេះជារឿងអាស្រួវនៅក្នុងគ្រួសារ ។ មិនថាតែគ្រួសារមួយនេះទេគឺ ប្រសិនជារឿងនេះកើតឡើងចំពោះគ្រួសារដ៏ទៃៗទៀតវិញប្រកដជាមិននិយាយដូចគ្នា។

សរុបមកនេះហើយគឺជាផលប៉ះពាល់ជាគុនវិបាត់របស់សេចក្តីពិត ។

Advertisements

About phangborey

I am a student in Don Bosco Vocational Center Kep,i study social communication and journalism. I live in kepcity, i'm from kampot province.
This entry was posted in កម្ពុជា, ចំណេះដឹង, ពត័មាន, សង្គម, Don Bosco, donbosco kep, kmer news. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s