ប្រទះឃើញ កុលសម្ព័ន្ធស្បែក ក្រហមដែល គេស្មានថា ផុតពូជ

Photo by Looking Today

ថ្មីៗកន្លងមកនេះ ក្រុមអ្នកស្រាវជ្រាវ និង អភិវឌ្ឍតំបន់ព្រៃ អាម៉ាហ្សូនរបស់ ប្រទេសប៉េរូ គេបានរកឃើញ កុលសម្ព័ន្ធមួយ ក្រុមដែលគេ ចាត់ទុកថា ផុតពូជទៅហើយនោះ នៅតំបន់ គូហ្កា ប៉ាគូរី ណានហួ ណានទី ប្រទេសប៉េរូ  គឺកុលម្ព័ន្ធស្បែកក្រហម ។ បើតាមកស្រាវជ្រាវ ត្រូវបានគេដឹងថា កុលសម្ព័ន្ធស្បែកក្រហម ពួកគេចូលចិត្ដ សាង សង់ទីជម្រករបស់ខ្លួន រាងមូលដោយធ្វើពី ឫស្សី ប្រក់ស្មៅ-ស្បូវ ។

ពួកគេបានប្រើប្រាស់ធ្នូ ស្នា ធ្វើពីឫស្សីសម្រាប់ដើរបរបាញ់ ។ កុល សម្ព័ន្ធស្បែកក្រហមនេះ ចូលចិត្ដចោះបបូរ មាត់ពាក់ក្រវិល ។ នោះជាលើកទី១ហើយ ដែលកុលសម្ព័ន្ធ ស្បែកក្រហម បានបង្ហាញខ្លួនសារជាថ្មីនៅលើពិភពលោក។ ក្រោយពេលជួបជាមួយ កុលសម្ព័ន្ធស្បែកក្រហម គឺប្រជាជនកុលសម្ព័ន្ធមាន ការថយចុះ ៥០ភាគរយ នាពេល កន្លងមក ។ ការបាត់បង់កុលសម្ព័ន្ធ ស្បែក ក្រហម៥០ភាគរយ ដោយសារតែពួកគេ គ្មានសមត្ថភាព ទប់ទល់នឹងជំងឺ ចម្លែកៗដែលឆ្លង រាលដាលពីមនុស្ស សម័យកាលនិងបរិយាកាស រស់នៅរបស់ពួកគេមាន ការផ្លាស់ប្ដូរ  ។

អង្គការការពារ កុលសម្ព័ន្ធពិភពលោក បញ្ជាក់ឱ្យដឹងទៀតថា នៅឆ្នាំ១៩៩៦ កុលសម្ព័ន្ធ ស្បែកក្រហមម៉ារូ ហាហួជាង ពាក់កណ្ដាល ស្លាប់ ក្រោយ ពេលពួកគេជួប ជាមួយក្រុមចូល ទៅព្រៃជ្រៅ ស្វែងរកឈើមានតម្លៃ ។

គេជឿថា មានកុលសម្ព័ន្ធ ៥ទៀតដែលពិភពលោក មិន ទាន់បានជួប ហើយអាច ប្រឈមមុខនឹងការផុត ពូជខ្ពស់ ។ ក្នុងនោះមាន កុលសម្ព័ន្ធស្បែក ក្រហមនៅតំបន់ដង ទន្លេប៉ាដូនកុលសម្ព័ន្ធ អាវ៉ា ប្រទេសប្រេស៊ីល កុលសម្ព័ន្ធស្បែក ក្រហមនៅ តាមដងទន្លេណាប៉ូ និងថៃហ្គ្រី ប្រទេសប៉េរូ កុលសម្ព័ន្ធស្បែកក្រហម រស់នៅតាមដង ទន្លេវីនវីរ៉ា ប្រទេសប៉េរូ៕

Photo by Looking Today

Photo by Looking Today

Photo by Looking Today

Photo by Looking Today

Photo by Looking Today

Photo by Looking Today

Photo by Looking Today

Advertisements

About phangborey

I am a student in Don Bosco Vocational Center Kep,i study social communication and journalism. I live in kepcity, i'm from kampot province.
This entry was posted in ប៉េរូ, ពត៌មានអន្តរជាតិ, ពត័មាន, សង្គម. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s