គុណធ៌ធំៗរបស់អ្នកដឹកនាំមានទសពិធរាជធម៌១០ចំណុច៖

១.ទានៈ បានដល់ការអោយ៣ប្រការធំៗគឺអោយវត្ថុចំណេះដឹង និងអោយគារអភ័យទោស។

២.សីល ឬការប្រព្រិត្តល្អ ធ្វើខ្លួនស្ថិតក្នុងប្រក្រតីភាពមិនបង្ករសេចក្តីក្តៅក្រហាយដល់អ្នកដទៃគោរពច្បាប់វិន័យចិញ្ចឹម  ជីវិតក្នុងសុចរិតនិងប្រើរបស់ទ្រព្យប្រកបដោយការពិចារណា។

៣.បរិច្ចាគ ឬការបរិច្ចាគៈ លះបង់ដោយពុំគិតចង់បានអ្វីមកវិញដែលជាបច្ច័យអោយគេគោរពសរសើជាគំរូ។ លះបង់ទ្រព្យដើម្បីអវៈយវៈ លះបង់ដើម្បីជិវិត លហបង់ជីវិតដើម្បីភាពត្រឹមត្រូវ។

៤. អាជ្ជវៈ ឬការស្មោះត្រង់ៈ ត្រង់ក្នុងតួនាទីក្នុងការងារត្រង់ចំពោះវាចាត្រង់ ចំពោះបុគ្គលត្រង់ ចំពោះប្រជារាស្ត្រ និង ត្រង់ចំពោះសេចក្តីល្អ។

៥.មទ្ទវៈ  ឬការទន់ភ្លន់ៈ មិនរឹងរូស មិនចចេស គោរពទៅតាមមតិរបស់រាស្ត្រ បត់បែនទៅតាម ស្ថានការណ៍ធ្វើអោយសង្គមកើតសាមគ្គីភាព។

៦. តបៈ  ឬការដុតកិលាសៈ ការដុតកំដៅអំពីអាក្រក់ ដុតកម្លោចជនអាក្រក់កុំមានក្នុងសង្គម ធ្វើអោយជនអាក្រក់មិនហ៊ានធ្វើបាប តទៅទៀតធ្វើអោយជនល្អមានចិត្តល្អជាប្រយោជន៍រួម។

៧. អក្កោធៈ  ឬការមិក្រោធៈ   មិនក្រោធខឹងព្រោះសេដ្ឋកិច្ចក្តី នយោបាយក្តី ទាហ៊ានក្តី មិនអាចប្រើការខឹងបានទេ ព្រោះខឹងនាំអោយខុស។

៨. អវិហឹង្សា  ឬការមិនបៀតបៀនៈ  គោរពសិទ្ធមនុស្ស សិទ្ធកុមារ សិទ្ធស្ត្រី និងសិទិធសត្វតិរច្ឆាន។

៩. ខតី  ឬការអត់ធន់ៈ ទាស់តែអត់ធន់អត់ទ្រាំ អត់ធត់ទើបសមគួរធ្វើជាអ្នកដឹកនាំ។ អត់ធន់ចំពោះកិលេសខ្លួន អត់ធន់ចំពោះភាពល្ងង់ខ្លៅរបស់ខ្លួន អត់ធន់ចំពោះអ្នកតូច អត់ធន់ចំពោះការងាររបស់ខ្លួន អត់ធន់ចំពោះពាក្យប្រឹក្សា អត់ធន់ចំពោះសេចក្ីប្រមាទ ធ្វេសប្រហែស អត់ធន់ចំពោះពាក្យតិះដៀល អត់ធន់ចំពោះបដិបត្តិធម៌ ។ល។

១០.អវិរោធនៈ  ឬការមិនធ្វើខុសៈ ភាវនាជាប់ជាប្រចាំថា អញនឹងមិនធ្វើខុស អញនិងមិនខុស។

                                                                                                                  ដកស្រង់ចេញពី សៀវភៅព្របាទធម្មិកកនិពន្ធដោយៈ ភិក្ខុឥន្ទបញ្ញោ ហេង មណីចិន្តា បោះពុម្ពឆ្នាំ១៩៩៥

Advertisements

About phangborey

I am a student in Don Bosco Vocational Center Kep,i study social communication and journalism. I live in kepcity, i'm from kampot province.
This entry was posted in កម្ពុជា, ចំណេះដឹង, ពត័មាន, សៀភៅធម៌, kmer news. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s