តំណាងរាស្ដ្រ វ័យក្មេង និង ស្អាតបំផុត លើពិភពលោក

Photo by Looking Today

នៅក្នុងការបោះឆ្នោត គណៈកម្មាធិការ ទីក្រុង ហាជីណឺរី ប្រទេសជប៉ុន កន្លងមកនេះគេ ជ្រើសរើស ស្ដ្រីដែល មានរហស្សនាមជា អ្នកនយោបាយស្ដ្រីក្នុង ចំណោម១០នាក់ ដោយក្នុងនោះគេ ជ្រើសរើស បានម្នាក់ហើយនាង គឺជាតំណាងរាស្រ្ត មាន អាយុវ័យក្មេង និងសម្រស់ស្រស់ស្អាត បំផុតលើពិភពលោក នោះគឺនាង យូរី ហ្វូជីកា វ៉ា ដោយនាងបាន ជាប់ឆ្នោតសាជាថ្មី ដោយមានសំឡេង គាំទ្រយ៉ាងច្រើនលើសលប់។

ស្ដ្រីអ្នកនយោបាយរូបនេះ នាងទើបតែ មានអាយុ ៣១ឆ្នាំប៉ុណ្ណោះ ក្លាយជាតំណាងរាស្រ្ត ល្បីល្បាញ យ៉ាងខ្លាំង នៅក្នុងប្រទេស ជប៉ុនដោយសារតែ នាងទទួលបានជោគជ័យ ក្នុងអាយុវ័យក្មេង បែបនេះ។ ឆ្នាំនេះនាងអាយុ ៣១ឆ្នាំគត់ ហើយពេលនេះ នាងបានជាប់ជា សមាជិកវ័យក្មេងបំផុត ទីក្រុងហាជីណូហ៊ី ខេត្ដ អាម៉ូរី ។ បន្ទាប់ពីនាង បញ្ចប់ថ្នាក់ មហាវិទ្យាល័យភ្លាមនាងចូលធ្វើការនៅក្នុង មជ្ឈមណ្ឌលចាស់ជរា ។ រហូតដល់ខែមេសា ឆ្នាំ២០០៧នាងក៏ បានចាប់ផ្ដើម ចូលប្រឡូកជា សមាជិកគណៈកម្មាធិការ ទីក្រុងពេលនោះនាង ទើបតែមានអាយុ ២៧ឆ្នាំប៉ុណ្ណោះ ។

បើតាមព័ត៌មានបានឱ្យដឹងថា នៅទីក្រុង ហាជីណូហ៊ី ពលរដ្ឋបានហៅ នាងយូរី ហ្វូជីកាវ៉ា ថាជាស្ដ្រីអ្នក នយោបាយស្រស់ស្អាត និងទាក់ទាញបំផុត។ ក្រោយពេលជាប់ឆ្នោត ជាសមាជិក គណៈកម្មាធិការ ទីក្រុង នាងយូរីក្លាយ ជាចំណុចចាប់អារម្មណ៍ បំផុតរបស់ពលរដ្ឋនៅក្នុងក្រុងទាំងមូល ដោយសារភាព ក្មេងវ័យ និងស្រស់ស្អាត មិនចាញ់បវរ កញ្ញា ហើយថែមទាំង ទទួលបាន ជោគជ័យជាអ្នក នយោបាយឆ្នើមទៀតផង។ ពលរដ្ឋក្នុងក្រុង ទាំងមូលជឿជាក់ថា នាងយូរីនឹង ជួយឱ្យសេដ្ឋកិច្ចក្នុង តំបន់កាន់តែរីកចម្រើន តាមរយៈទេសចរណ៍ ។ មិនត្រឹមតែបង្ហាញ សមត្ថភាពលើវិស័យ នយោបាយតែ ប៉ុណ្ណោះទេ ប៉ុន្មានឆ្នាំកន្លងមកនេះស្ដ្រី អ្នកនយោបាយវ័យក្មេង រូបនេះបានផ្សព្វផ្សាយ ថាសឌីវីឌី រូបភាព ដំបូងគេបង្អស់ របស់ខ្លួនដែលមានឈ្មោះថា ស្នេហាជាមួយ ហាជីណូហ៊ី ដើម្បីផ្សព្វផ្សាយទីក្រុង ហាជីណូហ៊ី ជំរុញឱ្យមាន ការអភិវឌ្ឍវិស័យ ទេសចរណ៍ទីក្រុងកាន់តែ ល្បីល្បាញនិងទាក់ទាញ។

ប៉ុន្ដែរូបភាពទាំងនោះ ត្រូវបានក្រុមប្រឆាំង ដែលជាតំណាងរាស្ដ្រ មានវ័យចាស់ៗ រិះគន់ថា នាងយូរី ហ្វូជីកាវ៉ា បានធ្វើឱ្យ អាប់កិត្ដិយសរបស់ គណៈកម្មាធិការ ទីក្រុងដោយសារតែ អ្នកនយោបាយស្លៀក ឈុតប៊ីគីនី ថតរូបតាមឆ្នេរ សមុទ្របែបនេះ ប៉ុន្ដែយុវវ័យនៅក្នុងក្រុង ទាំងមូលគាំទ្រនាងយ៉ាងពេញ ទំហឹងនូវទង្វើរបស់ស្ដ្រី តំណាងរាស្ដ្រវ័យក្មេង ដែលមានភាពក្លាហាននិង នាំផលប្រយោជន៍ជាច្រើន ដល់ទីក្រុងទាំង មូល៕

Photo by Looking Today

Photo by Looking Today

Photo by Looking Today

Photo by Looking Today

Photo by Looking Today

Photo by Looking Today

Advertisements

About phangborey

I am a student in Don Bosco Vocational Center Kep,i study social communication and journalism. I live in kepcity, i'm from kampot province.
This entry was posted in ពត៌មានអន្តរជាតិ, សង្គម, ស្រ្តី. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s