ទារកម្នាក់នៅ រស់ព្រោះ សត្វឆ្កែ នៅការពារ

ថ្មីៗនេះមានសត្វឆ្កែមួយក្បាល បានក្លាយ ជាវិរសត្វដ៏ក្លាហាន និងល្អប្រពៃបំផុត បន្ទាប់ ពីវាបានធ្វើរឿងដ៏ល្អ មួយកំរជួបប្រទះនូវទឹក ចិត្ដដ៏សប្បុរសនេះ។ វាបានធ្វើជាសត្វឆ្កែ ដល់មានប្រយោជន៍ មួយក្បាលដោយវាបាន នៅការពារ និងមើលថែទារក ម្នាក់ដែលទើប តែកើតតែត្រូវបានមនុស្សចិត្ដ បាបយកទៅ បោះបង់ចោល នៅក្រោមស្ពាន។

រឿងរ៉ាវឆ្កែដ៏មានចិត្ដសណ្តោសនេះគឺ កើតឡើងនៅក្នុង ប្រទេសហ្គាណា បើតាមព័ត៌មាន នោះបានឱ្យដឹងថា មានទារកនៅប្រទេស ហ្កាណានេះបានរស់រាន មានជីវិតដោយសារ តែសត្វឆ្កែមួយក្បាល បានការពារមួយយប់ខណៈ ដែលទារកនោះត្រូវបាន គេបោះបង់ចោល។ អាជ្ញាធរបាននិយាយថា ទារកម្នាក់នេះគឺ ប្រហែលជាទើបកើត ហើយក៏ត្រូវបានគេបោះ បង់ចោលនៅ ក្រោមស្ពាននៅតំបន់ Winkongo ជិតកសិដ្ឋានមួយ  ហើយវាត្រូវបាន សត្វឆ្កែមួយក្បាល ជាអ្នកនៅមើលថែ  និងការពារវាពេញ មួយយប់ ដែលសន្ដានចិត្ដ របស់វាល្អជាងអ្នក បង្កើតទារកនេះទៅទៀត ។

ព័ត៌មាននោះបានឱ្យដឹង ទៀតដែរថា នៅ ក្នុងនោះគឺម្ចាស់ឆ្កែ បានខិតខំប្រែង ស្វែងរកឆ្កែ របស់ពួកគេដោយ មានការព្រួយបារម្ភខ្លាច បាត់ឆ្កែ ព្រោះនៅល្ងាចនោះ ឆ្កែរបស់ពួកគេ មិនបានវិលត្រឡប់ ទៅផ្ទះវិញឡើយ។ ម្ចាស់វាដើររកស្ទើរ ពេញមួយយប់គ្រប់ទីកន្លែង ហើយស្រាប់តែ ព្រឹកព្រលឹមម្ចាស់ បានឃើញឆ្កែកំពុង នៅក្រោមស្ពាន។ ពួកគេកាន់តែមានការភ្ញាក់ ផ្អើល យ៉ាងខ្លាំងពីព្រោះបាន ឃើញឆ្កែនោះនៅចាំយាមទារក ម្នាក់ដែលនៅមានជីវិតនៅឡើយ ។

ទារកមានសុខភាពល្អធម្មតា បន្ទាប់ពីគេ យកទៅបោះបង់ចោល ពេញមួយយប់។ ទងសុករបស់ទារកមិនទាន់ ត្រូវបានកាត់នៅឡើយទេ ហើយប្រហែលជាអាច ឆ្លងមេរោគថែមទៀតផង ។ ប៉ុន្ដែជាសំណាងល្អ ទារកនោះមិនមាន របួសស្នាមអ្វីឡើយ។ បច្ចុប្បន្នទារកនោះកំពុងស្ថិត ក្រោមការយកចិត្ដទុកដាក់ថែរក្សា នៅ មណ្ឌល សុខភាពមួយ។ ចំណែកសត្វឆ្កែដ៏ឆ្លាត និងចិត្ដល្អមួយនេះវា បានក្លាយជាវិរជនមួយរូប ហើយធ្វើអាជ្ញាធរ និងមនុស្សម្នា កោតសរសើរ វាទឹកចិត្ដវាយ៉ាង ខ្លាំងផងដែរ ៕

Photo by Looking Today

Photo by Looking Today

< Prev Next >
Advertisements

About phangborey

I am a student in Don Bosco Vocational Center Kep,i study social communication and journalism. I live in kepcity, i'm from kampot province.
This entry was posted in ពត៌មានអន្តរជាតិ. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s